5 មនុស្សយន្តសម័យថ្មី ដែលនឹងមកដណ្ដើមការងាររបស់អ្នកនៅពេលអនាគតឆាប់ៗនេះ

5 មនុស្សយន្តសម័យថ្មី ដែលនឹងមកដណ្ដើមការងាររបស់អ្នកនៅពេលអនាគតឆាប់ៗនេះ

1.មនុស្សយន្តសម្រាប់ចៀនស៊ុត
 
បច្ចុប្បន្ននេះរឿងងាយៗដូចជាការចៀនស៊ុតក្លាយទៅជាការងាររបស់មនុស្សយន្តហើយ ដោយមនុស្សយន្តនេះអាចផ្សំគ្រឿងហើយអាចចៀនស៊ុតបានក្នុងរយះពេល 5 នាទី
ជាផលិតផលរបស់ក្រុមហ៊ុន Charoen Pokphand (CP) ដែលមានគោលបំណងក្នុងការ
ជួយការងាររបស់មេផ្ទះ និងអ្នក​ដែលមិនចូលចិត្តចូលផ្ទះបាយព្រោះ​តែបញ្ហាប្រេងផ្ទុះ

2.មនុស្សយន្តសម្រាប់ឆុងកាហ្វេ
                            
មនុស្សយន្តមួយនេះមានឈ្មោះថា “ YuMi “ ជាផលិតផលរបស់ក្រុមហ៊ុន ABB group នៃប្រទេសស្វីស
ពីដំបូងមនុស្សយន្តមួយនេះធ្វើឡើងដើម្បីធ្វើការក្នុងរោងចក្រឧស្សាហកម្ម YuMi អាចធ្វើការរួម
ជាមួយ​មនុស្សដោយមិនមានគ្រោះថ្នាក់ មានភាពជាក់លាក់និងបត់បែនខ្ពស់ ហើយYuMiអាច
ធ្វើការច្រើនប្រភេទដោយគ្រាន់តែ ដូចជា ការបត់​ក្រដាស លេងហ្គេមrubric និងច្រើនទៀត។

3.មនុស្សយន្តសម្រាប់ទទួលភ្ញៀវ

មនុស្សយន្តមួយនេះមានឈ្មោះថា “ Leang leang “ ជាផលិតផលរបស់ក្រុមហ៊ុន SIASUN គឺ​ជា
ក្រុមហ៊ុនចំណាត់ថ្នាក់លេខ1 នៅប្រទេសចិន អាចបញ្ជាទិសដៅនិចផ្លាស់ទីបានដោយសេរី
មិនថានិយាយស្វាគមន៍ភ្ញៀវ យកអាហារឱ្យភ្ញៀវ ផ្តល់ពណ៍មានផ្សេងៗឱ្យភ្ញៀវ …

4.មនុស្សយន្តមនុស្ស 
នេះគឺជាការមនុស្សយន្តដែលមនុស្ស​គ្រប់គ្នាគួរស្គាល់ទុក ព្រោះ​តែជាមនុស្សយន្តដែលមានលក្ខណសម្បត្ដិ
ដូចមនុស្ស​ ឈ្មោះថា “ NAO “ ផលិតដោយក្រុមហ៊ុន Aldebaran Robotics  ប្រទេសបារាំង មានកម្ពស់
58  សង់ទីម៉ែត្រនិងទម្ងន់ 5 គីឡូក្រាម មានសមត្ថភាពក្នុង​ការចងចាំពាក្យដែលមនុស្សនិយាយ
ចងចាំរូបភាព រាំ តស៊ូគ្នាសម្រាប់ការកម្សាន្តជាដើម

5.មនុស្សយន្តមានភ្នែក

វាគឺជាផ្នែកមួយដែលប្រកបដោយការច្នៃប្រឌិតរបស់មនុស្សយន្ត ផលិតដោយក្រុមហ៊ុន Omron Ltd
ជាមនុស្សយន្តប្រើនៅក្នុងឧស្សាហកម្មអេឡិចត្រូនិ មានសមត្ថភាពក្នុង​ការផ្សំគ្រឿងអេឡិចត្រូនិកឬ

ការវេចខ្ចប់កញ្ចប់ផ្សេងៗ  (Packaging) និងមានល្បឿនលឿនផងដែរ

No comments