5 រឿងដែលគួរដឹងមុនពេលនឹងចាប់ផ្តើមបើកហាងលក់អនឡាញ
5 រឿងដែលគួរដឹងមុនពេលនឹងចាប់ផ្តើមបើកហាងលក់អនឡាញ
បច្ចុប្បន្ននេះមានការទំនាក់ទំនងតាមរយៈអ៊ីនធឺណិតគ្រប់ទីកន្លែង ថែមទាំងពេញនិយមយ៉ាងខ្លាំង
ក្នុងពេលនេះ ឬសូម្បីតែការលើកកម្ពស់ការលក់ដូរ ឬលើកកម្ពស់ការផ្សព្វផ្សាយពាណិជ្ជកម្ម គឺប្រែមក
ចាប់ទីផ្សារអនឡាញច្រើនជាងមុន, ព្រោះតែភាពងាយស្រួលក្នុងការមើលថែហាង មិនត្រឹមតែប៉ុណ្ណោះ
អតិថិជនទូទាំងប្រទេសអាចឃើញហាងរបស់អ្នកបានដោយងាយៗ ឬសូម្បីតែជុំវិញពិភពលោក ។
ក៏ប៉ុន្តែមិនមែនថាអាជីវកម្មលក់អនឡាញនឹងទទួលបានជោគជ័យទាំងអស់នោះទេ ព្រោះហាងខ្លះ
មិនមានអតិថិជនមកទិញសូម្បីតែម្នាក់ ទាំងបើកហាងមកជាង3ខែហើយ នេះគឺជាបញ្ហាធំសម្រាប់
អ្នកលក់អនឡាញគ្រប់គ្នា ដូច្នេះហើយអ្នកដែលចង់បើកហាងលក់អនឡាញគ្រប់គ្នាគួរអាន5 រឿងនេះ
មុននឹងសម្រេចចិត្តបើកហាងលក់ក្នុងអនឡាញ ។
1. ប្រភេទផលិតផល
អ្វីដែលសំខាន់ជាងគេក្នុងការចាប់ផ្តើមបើកហាងលក់ដូរ គឺប្រភេទរបស់ផលិតផល ដោយវិធីក្នុងការ
ជ្រើសប្រភេទរបស់ផលិតផលអាចអាស្រ័យលើការចូលចិត្តរបស់អ្នក ឬជាប្រភេទផលិតផលដែលមាន
គេលក់រួចហើយ ប៉ុន្តែត្រូវត្រួតពិនិត្យសិនថាអាចរកទិញបានកន្លែងណា តម្លៃដើមទុនទាបឬខ្ពស់
ហើយមធ្យោបាយក្នុងការចំណាយផលិតផលឱ្យយើងរបៀបណា ផ្តល់ជាការងាយស្រួលដល់ហាងយើង
ដែររឺក៏អត់ ជ្រើសយកផលិតផលដែលមិនងាយខូច រឹងមាំ ហើយត្រូវតែជាផលិតផលដែលអាចរកទិញ
បានគ្រប់រដូវកាល មិនគួរមានបញ្ហាក្នុងការដឹកជញ្ជូនផលិតផលឱ្យអតិថិជន ត្រូវស្វែងរកមធ្យោបាយ
ក្នុងការដឹកជញ្ជូនផលិតផលដែលមានប្រសិទ្ធិភាព មិនថាថ្ងៃឈប់សម្រាក ហើយត្រូវមានផលិតផល
គ្រប់ពេលដើម្បីបំពេញតម្រូវការរបស់អតិថិជន ប៉ុន្តែមិនគួរប្រើដើមទុនច្រើនពេកទេ ។
2.ការស្ទង់មតិទីផ្សារ
ការលក់អនឡាញមើលទៅដូចជាងាយ ប៉ុន្តែក៏មានរឿងឱ្យយើងលំបាកមុនពេលបើកហាងបាន
ដោយសារតែមានអ្នកលក់ច្រើន យើងគួរពិចារណានិងស្វែងរកទីផ្សារឱ្យបានល្អជាមុនសិន ដូចជា
ការលក់ក្រែមរក្សាស្បែកមុខផ្សេងៗ យើងគ្រាន់តែរកលើហ្វេសប៊ុកក៏ឃើញមានលក់ពេញហើយមិន
ចាំទៅមើលក្នុង Instagram ឬ Twitter ដូច្នេះអ្នកដែលកំពុងចង់បើកលក់គួរស្ទង់មតិទីផ្សារ និង
មធ្យោបាយថ្មីៗក្នុងសម្រាប់ផ្សព្វផ្សាយ និង ទាក់ទាញអតិថិជន ឬធ្វើឱ្យផលិតផលរបស់យើងខុសពី
គូប្រជែង មើលទៅគួរឱ្យទាក់ទាញជាងជាដើម ។
3. វេបសាយ (Websites) សម្រាប់លក់
បច្ចុប្បន្ននេះមានទាំង BLOG និងវេបសាយលក់ដោយឥតគិតថ្លៃ សម្រាប់អ្នកដែលមានចំនេះដឹង
ក្នុងការបង្កើតវេបសាយ ប្រសិនបើអ្នកមិនចេះបង្កើតវេបសាយអាចជួលអ្នកជំនាញក្នុងការបង្កើត
វេបសាយបាន ប៉ុន្តែនេះគួរតែធ្វើតិចតួចសិនមិនគួរប្រើដើមទុនច្រើនពេកទេ ឬអាចសិក្សាដោយ
ខ្លួនឯងសិនក៏បាននិងការដាក់ឈ្មោះវេបសាយមិនគួរវែងពេកទេ ដាក់ឈ្មោះគួរខ្លីៗ ចាំងាយ ឱ្យឃើញ
ម្តងចាំបានកាន់តែល្អ | ថែម អាចសួរ Admin បានរឿងវិធីបង្កើតវេបសាយ | >.<
4. រឿងការកំណត់ដើមទុន
យ៉ាងណាក៏ដោយយើងត្រូវមានដើមទុន វាជារឿងធម្មតារបស់អ្នកធ្វើជំនួញ ប៉ុន្តែវានឹងក្លាយជាបញ្ហា
ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ ឬ ត្រួតពិនិត្យដើមទុនជាប្រចាំ ជាពិសេសក្នុងអំឡុងពេលកំពុង
ចាប់ផ្តើមធ្វើគ្រប់យ៉ាង និងក្នុងអំឡុងពេលផ្សព្វផ្សាយ ( Promote )ផលិតផលលើទីផ្សារ និងពេលមាន
ការទិញលក់ផលិតផលត្រូវតែត្រួតពិនិត្យដើមទុនដែលចំណាយជាមួយប្រាក់ចំណូលឱ្យបានល្អ
5. បញ្ហានៃការអត់ធ្មត់
ជំហានចុងក្រោយគឺការប្រឆាំងនឹងការអត់ធ្មត់ នៅពេលដែលវេបសាយចាប់ផ្តើមបើកលក់ដោយការ
ផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអនឡាញដូចជា facebook instrgram ...មិនមែនថានឹងមាន
អតិថិជនចូលមកទិញភ្លាមៗនោះទេ មានត្រឹមភាពអត់ធ្មត់នឹងឧស្សាហ៍ដែលអាចជួយដល់អាជីវកម្ម
អ្នកលក់អនឡាញបាន លុះត្រាតែអ្នកលក់មានឈ្មោះល្បីល្បាញលើអ៊ីនធឺណេតនឹងជួយឱ្យអ្នកមាន
អតិថិជនចូលលឿនជាងអ្នកលក់ធម្មតា អ្នកបើកលក់ថ្មីត្រូវបង្ហោះផលិតផលរបស់ខ្លួនជាប្រចាំ ដូចជា
រឿងរ៉ាវដែលទាក់ទងនឹងផលិតផល ឬផលិតផល ថ្មីៗ ប្រសិនបើវេបសាយគ្មានសកម្មភាព គ្មានអត្ថបទ
ឬគុណភាព អតិថិជននឹងមិនចាប់អារម្មណ៍ និងមិនចូលមើលវេបសាយរបស់អ្នក វាត្រូវមានភាពអត់
ធ្មត់ និងត្រូវបង្កើតអត្ថបទដែលមានគុណភាព អតិថិជនចង់ស្តាប់ការពិត ការបង្កើតការទុកចិត្ត
ឱ្យអតិថិជនគឺជារឿងសំខាន់ណាស់ បើអ្នកអាចធ្វើបានទាំងអស់នេះអ្នកនឹងទទួលបានជោគជ័យ
លើផ្លូវនេះ

Post a Comment