ប្រសិនបើអ្នកជាមនុស្សចូលចិត្តញ៉ាំចេក, អានការពិត10យ៉ាងដែល គួរឱ្យភ្ញាក់ផ្អើលអំពីចេក
ប្រសិនបើអ្នកជាមនុស្សចូលចិត្តញ៉ាំចេក, អានការពិត10យ៉ាងដែល
គួរឱ្យភ្ញាក់ផ្អើលអំពីចេក
ចេកគឺជាផ្លែឈើល្អបំផុតដែលមាននៅលើភពផែនដីនេះ។ តើអ្នកដឹងដែររឺទេ, ផ្លែឈើដែលដុះ
នៅតំបន់ត្រូពិកគឺជាឃ្លាំងនៃជាតិរ៉ែនិងវីតាមីន ដែលជួយគាំទ្រសុខភាពរបស់អ្នកក្នុងលក្ខខណ្ឌ
ផ្សេងៗជាច្រើន។ បូកនិងវាមានរសជាតិឆ្ងាញ់ដែលស្ទើរតែគ្មាននរណាម្នាក់អាចទប់ទល់បាន។
ផ្លែចេកផ្តល់ប្រយោជន៍ធំទូលាយក្នុងលក្ខណៈសម្បត្តិរបស់ឱសថ។ ការបរិភោគផ្លែឈើនេះជារៀង
រាល់ថ្ងៃជាទៀងទាត់អាចជួយបញ្ហាសុខភាពដូចជា :
+ ការចាញ់កូន
+ ភាពខ្វាក់
+ ជំងឺទឹកនោមផ្អែម
+ ជំងឺពុកឆ្អឹង
+ ជំងឺធ្លាក់ទឹកចិត្ត
+ មហារីកតម្រងនោម
នេះគឺជាកំពូលអត្ថប្រយោជន៍ចំពោះសុខភាពនៃការញ៉ាំផ្លែចេក ចំនួន 10យ៉ាង
វាជួយជំរុញការរំលាយអាហារឱ្យល្អប្រសើរជាងមុន
ចេកមានច្រើននៅជាតិសរសៃអាហារដែលមានប្រសិទ្ធិភាពខ្លាំងណាស់នៅក្នុងការប្រយុទ្ធប្រឆាំងនិងការរំលាយអាហារនិងការទល់លាមកដោយការគ្រប់គ្រងចលនាពោះវៀន។
វាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ផ្លែចេកអាចរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅក្រោមការត្រួតពិនិត្យរបស់វា និងមានប្រយោជន៍
ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ បូកទៅនិងពួកគេបានប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត, រោគសញ្ញា PMS(ក្រុមអ្នកមានរោគសញ្ញាធ្ងន់ធ្ងរមុនពេលមករដូវ) និងបង្កើនអារម្មណ៍របស់អ្នក។
វាការពារការកង្វះកាល់ស្យូម
ចេកការពារការបាត់បង់ជាតិកាល់ស្យូមនៅក្នុងរាងកាយ។ ពួកវាស្រូបយកសារធាតុរ៉ែឱ្យឆ្អឹងនិងធ្មេញ
របស់អ្នកដូច្នេះធ្វើឱ្យពួកនេះកាន់តែរឹងមាំ។
វាធ្វើឱ្យអ្នកជាមនុស្សឆ្លាតជាងមុន
ដោយការផ្ទុកប៉ូតាស្យូមខ្ពស់របស់ពួកវា (ប៉ូតាស្យូមជាផ្នែកមួយនៃសារធាតុរ៉ែដែលចាំបាច់សម្រាប់
ខួរក្បាល) ចេកបណ្កើនសមត្ថភាពក្នុងការយល់ដឹងនិង ការវែកញែកហេតុផលរបស់អ្នក។
វាការពារជំងឺមហារីកតម្រងនោម
ដោយការលើកកម្ពស់ការស្រូបយកជាតិកាល់ស្យូមនៅក្នុងរាងកាយដូច្នេះការការពារមិនឱ្យមានការ
បង្កើតថ្មតម្រងនោម, ចេកការពារប្រឆាំងនឹងជំងឺមហារីកតម្រងនោម និងពួកវាថែរក្សាសុខភាព
ធ្មេញនិងឆ្អឹង។
វាប្រឆាំងភាពស្លេកស្លាំង(ជំងឺខ្វះឈាម)
ចេកសម្បូរទៅដោយជាតិដែកដែលធ្វើអោយគុណភាពឈាមប្រសើរឡើង ដូច្នេះមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការខ្វះឈាម។
វាបង្កើនថាមពលរបស់អ្នក
បរិភោគចេកនិងជួយបង្កើនកម្រិតថាមពលរបស់អ្នក។ បរិភោគចេកមួយឬពីរ
នឹងផ្ដល់ថាមពលទាំងអស់ដែលអ្នកត្រូវការសម្រាប់អ្នកមុនពេលការហាត់ប្រាណ។
វាការពារអ្នកពីការគាំងបេះដូងនិងជំងឺដាច់សរសៃឈាម
ចេកថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលនៅពេលដែលបានញ៉ាំវាជារៀងរាល់ថ្ងៃ។ ដោយផ្ទុកប៉ូតាស្យូមខ្ពស់របស់ពួកវានិងសូដ្យូមទាប,
វាប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Depression)
ចេកសម្បូរ tryptophan ដែលបានបំលែងទៅជា serotonin នៅក្នុងរាងកាយ។ serotonin គឺសរសៃប្រសាទក្នុងខួរក្បាលដែលគ្រប់គ្រងអារម្មណ៍របស់អ្នក។
វាជួយកាត់បន្ថយការរលាក (INFLAMMATION)
ចុងក្រោយ ...ផ្លែចេកមានច្រើននៅវីតាមីន B6, ដែលជួយកាត់បន្ថយការរលាកសន្លាក់។ វាប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី II, ជួយជម្រុញការផលិតកោសិកាគ្រាប់
ឈាមសនិងធ្វើអោយប្រសើរឡើងនូវប្រព័ន្ធសរសៃប្រសាទរបស់អ្នក។

Post a Comment