8 វិធីជំនួយសម្រស់របស់អ្នកយ៉ាងមានប្រសិទ្ធិភាពដោយវិធីធម្មជាតិ
8 វិធីជំនួយសម្រស់របស់អ្នកយ៉ាងមានប្រសិទ្ធិភាពដោយវិធីធម្មជាតិ
មនុស្សគ្រប់គ្នាចង់មានសម្រស់ដែលស្រស់ស្អាត។ ប៉ុន្តែគ្មាននរណាម្នាក់ដែលរើសកើតបាន ឬ យកភាពស្រស់ស្អាតមកជាមួយបានទេ ដូច្នេះហើយយើងគួរតែស្រឡាញ់ខ្លួនឯងឱ្យច្រើន គឺថា
បានមកប៉ុណ្ណាស្អាតប៉ុណ្នឹងក៏បាន ក្រៅពីនឹងយើងទុកឱ្យជាតួនាទីរបស់ធម្មជាតិជួយអ្នកក្នុង
ការថែរក្សាសម្រស់របស់អ្នកមួយផ្លូវទៀតចុះ ថ្ងៃនេះយើងនឹងបានដឹងពីវិធីរក្សាសម្រស់ដោយ
ធម្មជាតិក្នុងវិធីងាយៗ
1. បន្តឹងរន្ធញើសជាមួយទឹកផ្លែប៉ោមនឹងទឹកឃ្មុំ
យកទឹកផ្លែប៉ោមលាយជាមួយនឹងទឹកឃ្មុំ នៅក្នុងផ្លែប៉ោមមានសារជាតិPectin fiber ដែលជួយ
សំអាតស្បែក រឹតបន្តឹងរន្ធញើស ជួយឱ្យស្បែកមុខស្រស់ស្រាយ និងទឹកឃ្មុំជួយការពារបាក់តេរី។
លាបទឹកផ្លែប៉ោមនឹងទឹកឃ្មុំលើមុខរបស់អ្នកទុកប្រហែល 15-20 នាទីបន្ទាប់មកលាងចេញ
ដោយទឹកទឹកក្ដៅល្មមៗ។
2. ខាត់ស្បែកដោយប៉េងប៉ោះ
កិនប៉េងប៉ោះនិងអាល់ម៉ុងឱ្យចូលគ្នា បន្ទាប់មកក៏ខាត់តាមកែងដៃឬជង្គង់ ក្នុងប៉េងប៉ោះមាន
អាស៊ីតឡាក់ទិកដែលអាចជួយកម្ចាត់កោសិកាស្បែកដែលស្លាប់ ហើយធ្វើឱ្យស្បែកទន់និង
មានសំណើមផងដែរ។
3. ស្បែកទន់ដោយទឹកដោះគោ
ទឹកដោះគោពេញទៅដោយកាល់ស្យូមនិងសារធាតុរ៉ែ ប៉ុន្តែដឹងទេថាយកវាមកម៉ាស្សាស្បែកយើង
បានផងដែរ។ យកទឹកដោះគោមកលាយជាមួយអំបិលកូរឱ្យចូលគ្នារហូតដល់ក្រាស់ល្មម បន្ទាប់
មកម៉ាស្សាលើស្បែកតាមកន្លែងដែលអ្នកចង់ម៉ាស្សា អំបិលអាចជួយយកភាពកខ្វក់ចេញពីមុខ
របស់អ្នកនិងទឹកដោះគោជំនួយការបង្កើនធាតុចិញ្ចឹមដើម្បីបន្ថែមសំណើមដល់ស្បែករបស់អ្នក។
4. ដៃទន់ស្អាតដោយដំឡូងបារាំង
កិនដំឡូងបារាំងនឹងទឹកដោះគោក្នុងបរិមាណស្មើគ្នា យកមកលាបលើដៃបន្ទាប់មក ដណ្តប់ដៃ
របស់អ្នកជាមួយប្លាស្ទិចសម្រាប់បិទអាហារទុកចោលប្រហែល 30 នាទី ជួយជម្រុញចលនាឈាម
ឱ្យរត់បានល្អ ធ្វើឱ្យដៃរបស់អ្នកទន់ជាងមុន។
5. ត្រាំជើងឱ្យទន់ដោយmustard
ប្រេង mustard អាចជួយបន្ថយការឈឺចាប់និងបំបាត់បាក់តេរី ផ្សំប្រេង mustard 3 ស្លាបព្រា
បាយជាមួយទឹកក្តៅ បន្ទាប់មកត្រាំជើងទាំង 2 ខាងក្នុងទឹកនេះប្រហែល 15នាទី mustard
នឹងជួយជម្រុញចរាចរឈាមរបស់ជើង និងរំញោចសាច់ដុំ វាជួយក្នុងការបន្ទន់ជើងរបស់យើង
ផងដែរ។
6. ក្រចករឹងមាំបានដោយក្រូចឆ្មា
លាយអំបិល 1 ស្លាបព្រាបាយ ជាមួយក្រូចឆ្មា 2 ស្លាបព្រាបាយ ហើយចាក់ទឹកក្តៅចូល កូរអំបិល
រហូតដល់វារលាយ បន្ទាប់មកជ្រលក់ក្រចកចូល ត្រាំប្រហែល 10 នាទី វិធីនេះអាចប្រើដើម្បីព្យាបាល សក់និងស្បែកបានផងដែរ។
7. សក់ស្អាតដោយទឹកឃ្មុំ
លាយទឹកឃ្មុំ 1 ស្លាបព្រាកាហ្វេ ជាមួយទឹកក្តៅ 1/4 លីត្រ កូរឱ្យទឹកឃ្មុំរលាយ បន្ទាប់មកចាក់ចូលក្នុង
ដបទឹកអប់ដែលអ្នកប្រើអស់ហើយ ហើយយកមកបាញ់លើសក់ ទឹកឃ្មុំជួយឱ្យសក់របស់យើងភ្លឺរលោង
និងមានទម្ងន់ កុំខ្លាចថាទឹកឃ្មុំស្អិតសក់ ពីព្រោះតែទឹកឃ្មុំរលាយចូលទៅក្នុងទឹកអស់ហើយ។
8. ធ្មេញសដោយអំបិល
ជាដំបូងយកអំបិលទៅកិនហើយរំលាយក្នុងទឹក យកទឹកអំបិលមកដុសធ្មេញដូចពេលដែលយើង
ដុសធ្មេញដូចធម្មតា អំបិលអាចជួយកាត់បន្ថយក្លិនមាត់មិនល្អនិងបាក់តេរីពីមាត់ វាធ្វើឱ្យធ្មេញរបស់យើងស មិនចាញ់ថ្នាំដុសធ្មេញដែលមានលក់តាមហាងទូទៅឡើយ ។









Post a Comment