ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ Capricorn ( ពពែ) ៖ 14 ខែមករា ដល់ 12 ខែកុម្ភៈ
ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ
Capricorn ( ពពែ) ៖ សម្រាប់អ្នកដែលកើតនៅចន្លោះថ្ងៃទី14 ខែមករា ដល់ 12 ខែកុម្ភៈ
ការងារ ការងាររបស់ Capricorn ( ពពែ) ត្រូវតែធ្វើចិត្តរឿងអ្នកដែលមិនរក្សាពាក្យសន្យានឹងអ្នក ប្រុង
ប្រយ័ត្នរឿងមិត្តរួមការងាររបស់អ្នក ត្រូវអត់ធ្មត់ ក្នុងខែនេះអ្នកគួររកពេលធ្វើបុណ្យឱ្យបានច្រើន មាន
បញ្ហាលើប្រាក់ចំណាយច្រើន ប៉ុន្តែវានឹងបញ្ចប់ដោយល្អ ពីព្រោះមានមិត្តភក្តិនៅជួយអ្នក
រឿងបេះដូង ចំពោះអ្នកដែលមានម្ចាស់ហើយគឺនៅជាមួយគ្នាយ៉ាងមានសុភមង្គល ថែមទាំងមាន
ឱកាសបានចុះទុនធ្វើជំនួញរួមគ្នាទៀតផង ឬនៅក្នុងចំណោមមិត្តភក្តិ អ្នកនៅលីវក្នុងខែនេះអ្នកគួរ
ឱ្យទាក់ទាញមានឱកាសជួបគូ អាចជាជនបរទេសឬអ្នកក្រៅខេត្ត
រឿងគ្រួសារ គួរប្រុងប្រយ័ត្នលើអារម្មណ៍ឡើងចុះ អារម្មណ៍ឆាប់ខឹងរបស់អ្នក ហើយមានឱកាសបាន
ជួបជាមួយសាច់ញាតិដែលមិនបានជួបយូរមកហើយ

Post a Comment