វិធីជួយសម្អាតរន្ធញើស ស្នាមនិង ព្យាបាលមុននិងមុនក្បាលខ្មៅ

ប្រសិនបើមុខរបស់អ្នកពោរពេញទៅដោយស្នាមជ្រួញ ស្បែកយារ ថ្ងៃនេះអ្នកមិនគួរព្រួយបារម្ភច្រើន
ទៀតទេ យើងនឹងបង្ហាញអ្នកពីវិធីធម្មជាតិសាមញ្ញដែលនឹងជួយសម្អាតរន្ធញើសរបស់អ្នក និង
ព្យាបាលមុននិងមុនក្បាលខ្មៅ

ប្រេងដូង នឹង Baking soda អាចសម្អាតរន្ធញើសនិងស្បែករបស់អ្នក សម្អាតភាពកខ្វក់ ជាតិខ្លាញ់ពី
មុខរបស់អ្នក

Baking soda ជាធាតុផ្សំល្អផងដែលមានអនុភាពក្នុងការកែលម្អ សម្អាតនិងបំបាត់ក្លិន ថែម​ទាំង
ប្រើ​សម្រាប់សម្អាតផលិតផលផ្សេងៗក្នុងផ្ទះផងដែរ ហើយត្រូវបានប្រើជាផលិតផលកែ​សម្រស់តាម
ធម្មជាតិយូរហើយតាំងពីអតីតកាល

Baking soda អាចរក្សាលំនឹងកម្រិត pH របស់ស្បែក និងការពារបញ្ហាផ្សេងៗជាច្រើន ប្រេងដូងអាចរក្សាសំណើមរក្សាសុខភាពស្បែករបស់អ្នក

គ្រឿងផ្សំ :

  • Baking soda 1 ស្លាបព្រាកាហ្វេ
  • ប្រេងដូង 2 ស្លាបព្រាកាហ្វេ

វិធីរៀបចំនិងប្រើ :

លាយគ្រឿងផ្សំទាំងពីរឱ្យចូលគ្នា បន្ទាប់មកយក​វាមកម៉ាស្សាតាមកន្លែងដែលអ្នកត្រូវការប្រហែល
5 នាទី លាង​សម្អាត​វាចេញដោយទឹក និងម៉ាស្សាស្បែករបស់អ្នកម្តងទៀត ធ្វើបែបនេះជារៀងរាល់

ថ្ងៃដើម្បី​ឱ្យបានលទ្ធផលល្អបំផុត

No comments