កំចាត់មុន សម្រកទម្ងន់ ស្បែក​ស្អាត បានងាយៗដោយទឹកឃ្មុំ


កំចាត់មុន សម្រកទម្ងន់ ស្បែក​ស្អាត បានងាយៗដោយទឹកឃ្មុំ

ទឹកឃ្មុំគឺ​ជាថ្នាំថែរក្សាស្បែកពីធម្មជាតិ

ទឹកឃ្មុំជួយរក្សាជាតិសំណើមដល់ស្បែកជាពិសេសអ្នក​ដែលមានស្បែកស្ងួត ដូច្នេះហើយទើបមាន
ផលិតផលថែរក្សាស្បែកល្អៗជាច្រើនមានទឹកឃ្មុំលាយជាមួយ វាមានវីតាមីន C វីតាមីន B និង
វីតាមីនជាច្រើនទៀត វាជួយរំលាយ កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ដើម្បីបង្កើតជាថាមពល
ហើយថែម​ទាំងជួយធ្វើឱ្យប្រព័ន្ធផ្សេងៗក្នុងរាងកាយរបស់យើងដំណើរការបានល្អ រួមទាំងប្រព័ន្ធ
ចលនា​ឈាម លទ្ធផលដែលទទួលបានគឺ​ធ្វើឱ្យស្បែកភ្លឺស្រស់ស្អាត អាចជួយកាត់បន្ថយដំបៅខ្មៅ​
ពីមុន និងភាពជ្រីវជ្រួញបាន ។

វាជួយកាត់បន្ថយឱកាសនៃការកើតមុនដោយទប់ទល់នឹងការរីកលូតលាស់នៃបាក់តេរីលើស្បែក
កាត់បន្ថយការរលាកនៃស្បែក ,លើសពីនេះទៀតទឹកឃ្មុំអាចជួយព្យាបាលរបួសផងដែរ។


ជួយរឿងការសម្រកទម្ងន់

សម្រាប់អ្នកដែលសម្រកទម្ងន់ ពួកគេបរិភោគអាហារក្នុងបរិមាណតិច បង្កឱ្យមានភាពតានតឹង
ផ្លូវកាយនិងផ្លូវចិត្តខ្ពស់ ដោយសារតែរាងកាយរបស់យើងត្រូវការថាមពល ដើម្បីប្រើក្នុងជីវិតប្រចាំថ្ងៃ
ជារៀងរាល់ ទឹកឃ្មុំត្រូវបានចាត់ទុកជាការជំនួយដែលមានប្រយោជន៍ ពីព្រោះទឹកឃ្មុំសម្បូរទៅដោយ
សារធាតុចិញ្ចឹមមានដែលតម្លៃជាច្រើន។

ការសម្រកទម្ងន់ដែលល្អជាការគ្រប់គ្រងចំនួនកាល់​ឡូរីប្រហែល 10-30% ក្នុងមួយថ្ងៃធ្វើបែបនេះនឹង
អាចសម្រកទម្ងន់បានដោយខ្លួនឯងវាតាមបែបធម្មជាតិ។

ស្បែកមុខនឹងទឹកឃ្មុំជាគូដែលសមគ្នាពិតមែន >.< , នេះ​គឺ​ជាថ្នាំធម្មជាតិដែលជួយចិញ្ចឹមស្បែកមុខនិង

ស្បែកកាយបានល្អឥតខ្ចោះ ជាពិសេសបញ្ហារោគមុនត្រូវបានចាត់ទុកថាមានប្រយោជន៍ខ្លាំងណាស់ ។

No comments