វិធីពិសោធន៍រកសារធាតុគ្រោះថ្នាក់ 'បារ៉ត' ក្នុង(Cream)គ្រឿងសំអាង
វិធីពិសោធន៍រកសារធាតុគ្រោះថ្នាក់ 'បារ៉ត' ក្នុង(Cream)គ្រឿងសំអាង
ឥឡូវនេះមានគ្រឿងសំអាងលក់ច្រើននៅលើអ៊ីនធើណេត ប្រើហើយឃើញលទ្ធផលលឿនដូចមិនគួរឱ្យជឿ
និងមានតម្លៃថោក ប៉ុន្តែមានសុវត្ថិភាពឬក៏អត់ នេះគឺជាបញ្ហា ??? ថ្ងៃនេះយើងនឹងដឹងទាំងអស់គ្នា ព្រោះយើងអាចធ្វើការត្រួតពិនិត្យវាបានដោយខ្លួនឯងងាយៗ ដោយវិធីខាងក្រោមនេះ :
វិធីទីមួយ
1 លាយទឹកជាមួយសាប៊ូបោកគក់ឱ្យរាងខ័បដូចសាច់ក្រែម
2 លាបក្រែម(cream)ដែលអ្នកចង់ត្រួតពិនិត្យលើក្រដាសជូតមាត់(tissue paper)
3 ចាក់ទឹកដែលលាយជាមួយសាប៊ូបោកគក់ពីលើក្រែម(cream)
រង់ចាំហើយប្រហែល 5 នាទី ឬ 1 ម៉ោង ប្រសិនបើមានផ្លាស់ប្តូរពណ៍ទៅជាពណ៍ត្នោត វាមានន័យថាប្រភេទនៃគ្រឿងសំអាងដែលអ្នកប្រើមានជាតិបារ៉ត
វិធីទីពីរ
យកគ្រឿងសំអាងដែលអ្នកចង់ត្រួតពិនិត្យមកលាបលើខ្នងដៃហើយយកប៉ងបិទរបួស (plaster) មកបិទពីលើ ហើយយកប៉ងបិទរបួសមួយផ្សេងទៀតមកបិទក្បែរគ្នាប៉ុន្តែកុំលាបអ្វីទាំងអស់ទុកប្រហែល 12 ម៉ោង និង
ក៏បើកមើលប្រសិនបើស្បែកត្រង់កន្លែងដែលយកគ្រឿងសំអាងមានពណ៍សស្លេកជាងកន្លែងដែលមិនបាន
លាបគ្រឿងសំអាង បញ្ជាក់ថាវាមានធាតុផ្សំពីបារ៉តផ្សំជាមួយ
ផលប៉ះពាល់ដែលនឹងកើតឡើងពីការប្រើប្រាស់បារ៉ត
បារ៉តធ្វើឱ្យស្បែកសលឿនខុសធម្មតាត្រឹមក្នុងរយៈពេល 1 សប្តាហ៍ ,អាម៉ូញាក់ពីបារ៉តអាចធ្វើឱ្យស្បែកអ្នកចាញ់
អាចបង្កឱ្យមានកន្ទួលក្រហម ស្បែកចាប់ផ្តើមស្តើងចុះ បារ៉តនឹងសន្សំពួកវាច្រើនឡើងជាជាតិពុល បណ្តាល
ឱ្យឆ្លងមេរោគរលាកតម្រងនោម និងជាតិអាស៊ីត អាចបង្កឱ្យមានការរលាក ឬ របស្បែកធ្ងន់ធ្ងរ ថែមទាំង
អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។
បារ៉តពិតជាមានគ្រោះថ្នាក់ជាងយើងគិតណាស់

Post a Comment