វិធីមើលថាខ្លួនអ្នកចាញ់ក្រែម ( ប្រតិកម្មអាឡែហ្ស៊ី ) ឬអត់ !!!
មានវិធីសង្កេតងាយៗសម្រាប់បញ្ហាអាឡែហ្ស៊ី អានទាំងអស់គ្នាតាមខាងក្រោម …
ភាគច្រើនជាកន្ទួលក្រហមហើយគ្មានក្បាលមុន :
ប្រតិកម្មអាឡែហ្ស៊ីភាគច្រើនលក្ខណះដូចៗគ្នាគឺ មានកន្ទួលក្រហមហើយគ្មានក្បាលមុន ឬហៅងាយៗ
មុខកើតមុនខ្ទុះមកភ្លាមៗដោយមិនដឹងខ្លួន
សម្រាប់អ្នកដែលមានស្បែកទន់ខ្សោយ ប្រសិនបើអ្នកមានប្រតិកម្មអាឡែហ្ស៊ី មុខអ្នកនឹងមាន
មុនខ្ទុះគ្រាប់តូចៗកើតមកម្តងច្រើនៗ វាពិតជាគួរឱ្យខ្លាចណាស់សម្រាប់អ្នកដែលប្រតិកម្មអាឡែហ្ស៊ី
លាបថ្នាំព្យាបាលក៏ប៉ុន្តែវាមិនបាត់
ពេលខ្លះយើងមិនដឹងថាវាគឺមុនធម្មតា ឬ អាឡែហ្ស៊ី ព្រោះវាស្រដៀងគ្នា ដូច្នេះពួកយើងគិតថា
វាគឺជាការកើតមុនក៏ទៅទិញថ្នាំព្យាបាលមុនមកលាបដើម្បីឱ្យវាចុះឬបាត់ចេញពីមុខយើង
ប៉ុន្តែលទ្ធផលដែលទទួលបានគឺវាកាន់តែកើតខ្លាំងជាងមុនទៀត ចុងក្រោយវាធ្វើឱ្យមុខយើង
ខូច ទាំងកាលពីមុនប្រើផលិតផលមួយណាក៏មិនមានបញ្ហា តែពេលនេះប្រើសាប៊ូលាងមុខធម្មតា
ក៏កើតមុនដែរ ដូច្នេះមុនទិញមកព្យាបាលមុនគួរប្រុងប្រយ័ត្នទាំងអស់គ្នាណា។
មុខចាប់ផ្តើមរមាស់
រោគសញ្ញាមួយទៀតគឺ "រមាស់មុខ" ហើយពេលខ្លះមានអារម្មណ៍ក្រហាយៗលើមុខ គ្រាន់តែលប់
មុខតិចតួចនឹងស្ទើរតែទ្រាំមិនបានសម្រាប់អ្នកណាដែលកើតអាឡែហ្ស៊ីខ្លាំងៗ ប្រសិនបើយើង
មានសញ្ញាទាំងនេះបន្ទាប់ពីបានប្រើផលិតផលណាមួយអ្នកគួរឈប់ប្រើផលិតផលនោះភ្លាម
មុននឹងវាធ្វើឱ្យមុខយើងខូច។
នេះគឺជាភាពខុសគ្នារវាងអាឡែស៊ីនិងការកើតមុនធម្មតា, វាគឺជាសំខាន់សម្រាប់យើង
ដឹង ព្រោះប្រសិនបើយើងមិនដឹងថាវាមុនបែបណាយើងនឹងព្យាបាលខុសៗ តែបើអ្នក
មិនប្រាកដក្នុងចិត្តថាអ្វីដែលអ្នកគួរតែធ្វើ អ្នកគួរតែទៅពិភាក្សាឬឱ្យវេជ្ជបណ្ឌិតពិនិត្យ
ល្អជាង ។



Post a Comment