ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ Gemini (សញ្ញាភ្លោះ) ៖ 15 ខែមិថុនា ដល់ 15 ខែកក្កដា


ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ
Gemini (សញ្ញាភ្លោះ)  ៖សម្រាប់អ្នកដែលកើតនៅចន្លោះថ្ងៃទី15 ខែមិថុនា ដល់ 15 ខែកក្កដា

ការងារ ការងាររបស់ Gemini (សញ្ញាភ្លោះ) ខែនេះ នឹងមានការផ្លាស់ប្តូរទៅរករឿងល្អៗ ឬអាចនិយាយ
បានថានឹងមានរឿងល្អៗចូលមកក្នុងជីវិតរបស់អ្នក អ្នកដែលគ្មាន​ការងារ​ធ្វើ នឹងមានការងារចូលមក
ក្នុងខែនេះ ហើយមានឱកាសនៅ​ក្រៅ​ខេត្ត ឬ ប្រទេសផងដែរ មានលុយចូលឱ្យអ្នក​ប្រើប្រចាំ និងទទួល
ការគាំទ្រពីអ្នក​មានអំណាចខ្ពស់ទៀតផង

រឿងបេះដូង សម្រាប់អ្នកដែលមានគូនឹង​បានធ្វើដំណើររួមគ្នាយ៉ាង​រីករាយ មានសេរីភាពនិងសុភមង្គល
អ្នក​ដែលនៅលីវមានឱកាសនឹងជួបគូដោយមិនបានតាំងចិត្ដក្នុងពិធីជប់លាង ឬក្នុងពិធីប្រជុំសំខាន់
មួយ
រឿងគ្រួសារ ខែនេះមានផែនការនឹងធ្វើដំណើររួមគ្នា ប៉ុន្តែអាចមានការរងរបួសតិចតួចរបស់កូន​ចៅ

ក្នុងគ្រួសារ

No comments