ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ Taurus (គោឈ្មោល)៖ 15 ខែឧសភា ដល់ 14 ខែមិថុនា
ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ
Taurus (គោឈ្មោល)៖សម្រាប់អ្នកដែលកើតនៅចន្លោះថ្ងៃទី 15 ខែឧសភា ដល់ 14 ខែមិថុនា
ការងារ ការងាររបស់ Taurus (គោឈ្មោល) ខែនេះ អ្នកនឹងទទួលបានការណែនាំពីមានបទពិសោធន៍
និងមានឱកាសបានរួមការងារជាមួយជនជាតិបរទេស ប៉ុន្តែនៅខែនេះអ្នកត្រូវប្រុងប្រយ័ត្នដៃគូ
ការងាររបស់អ្នកព្រោះពួកគេអាចនាំបញ្ហាមកឱ្យអ្នកដោះស្រាយ ប្រសិនបើអ្នកធ្វើការផ្នែកសិល្បៈ
តារា ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ក្នុងខែនេះនឹងបានគេស្គាល់ជាច្រើន គួរតែទទួលប្រាក់ដៃស្តាំ
ហើយចំណាយប្រាក់ដៃឆ្វេងនឹងល្អសម្រាប់អ្នក
រឿងបេះដូង សម្រាប់អ្នកដែលមានគូរួចហើយ អាចត្រូវឆ្ងាយពីគ្នា មានឱកាសនឹងធ្វើដំណើរទៅមក
ដើម្បីជួបគូរបស់អ្នក សម្រាប់អ្នកដែលនៅលីវត្រូវប្រយ័ត្នមនុស្សដែលនឹងចូលមកក្នុងជីវិតរបស់អ្នក
ព្រោះអ្នកអាចត្រូវគេបោក ដូច្នេះមិនត្រូវទុកចិត្ដអ្នកណាច្រើនពេកទេក្នុងខែនេះ
រឿងគ្រួសារ ក្នុងខែនេះគ្រួសាររបស់អ្នកនៅជាមួយគ្នាដោយសុភមង្គលល្អ ប៉ុន្តែអាចមានបញ្ហាមួយ
ចំនួនអំពី កុមារ កូនចៅ ក្នុងគ្រួសារធ្វើឱ្យអ្នកព្រួយបារម្ភ ឬលំបាកចិត្ត

Post a Comment