ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ Leo (តោ) ៖ 17 ខែសីហា ដល់ 15ខែកញ្ញា
ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ
Leo (តោ) ៖សម្រាប់អ្នកដែលកើតនៅចន្លោះថ្ងៃទី17 ខែសីហា ដល់ 15ខែកញ្ញា
ការងារ ការងាររបស់ Leo (តោ) ខែនេះ ត្រូវប្រុងប្រយ័ត្នរឿងឯកសារ ហើយគួរផ្តោតអារម្មណ៍
លើការងារឱ្យច្រើន ព្រោះអាចមានបញ្ហាលើការងាររបស់អ្នក ធ្វើឱ្យអ្នកត្រូវស្តីបន្ទោស និងអាច
បាត់បង់ប្រាក់ដោយធ្វេសប្រហែសរបស់អ្នក
រឿងបេះដូង អ្នកមានឱកាសនឹងជួបគូក្នុងការធ្វើដំណើរ ហើយអាចជាការធ្វើដំណើរដែលឆ្ងាយ
ណាស់ផងដែរ សម្រាប់អ្នកដែលមានគូនឹងមានបញ្ហាដែលត្រូវពិភាក្សាគ្នា នឹងត្រូវចេះយោគយល់គ្នាទៅវិញទៅ វានឹងបញ្ចប់ដ៏ល្អ
រឿងគ្រួសារ មិនជួបបញ្ហាសុខភាពឱ្យព្រួយបារម្ភទេ អាចមានដំណឹងល្អពីកូនចៅ ដូចជាមាន
សមាជិកថ្មីក្នុងគ្រួសារ ធ្វើដំណើរទៅដើរលេង ធានារឿងសុវត្ថិភាព វានឹងដំណើរទៅដោយរលូន។

Post a Comment