ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ Virgo (ស្រីក្រមុំ) ៖ 16 ខែកញ្ញា ដល់ 16 ខែតុលា
ការព្យាករណ៍ប្រចាំខែខែមិថុនាចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 របស់តារានិករ
Virgo (ស្រីក្រមុំ) ៖សម្រាប់អ្នកដែលកើតនៅចន្លោះថ្ងៃទី16 ខែកញ្ញា ដល់ 16 ខែតុលា
ការងារ ការងាររបស់ Virgo (ស្រីក្រមុំ) ខែនេះ អ្វីដែលសង្ឃឹម ឬមានផែនទុក មានឱកាសថាវាមិនដូច
អ្វីដែលអ្នកបានរំពឹងទុក ឬការងារដែអ្នកមានបំណងចង់ធ្វើ នឹងកិច្ចព្រមព្រៀងរបស់អ្នកអាច
ត្រូវពន្យារពេល អាចត្រូវគេចោទប្រកាន់ ធ្វើឱ្យមានមនុស្សយល់ច្រឡំលើអ្នក នឹងត្រូវចំណាយពេលវេលា
ដើម្បីដោះស្រាយបញ្ហាទាំងនេះដោយគ្មានប្រយោជន៍ ត្រូវថែទាំងកសារនឹងកិច្ចសន្យារបស់អ្នកឱ្យបានល្អ
អ្នកនឹងទទួលបានប្រាក់ពីទេពកោសល្យរបស់អ្នក
រឿងបេះដូង គូស្នេហ៍របស់អ្នកនឹងអ្នកហាក់ដូចជាមិនសូវផ្អែម ឬរ៉ូមែនទិចនឹងគ្នាដូចមុន ប៉ុន្តែនៅ
មានការងារឬកាតព្វកិច្ចដែលជួយឱ្យអ្នកទាំងពីរបានជួបគ្នា ប្រយ័ត្នមានបញ្ហាស្ដីបន្ទោស ឬខុសមាត់
នឹងគូស្នេហ៍របស់អ្នក ព្យាយាមជៀសវាង នឹងអភ័យទោសឱ្យគ្នាទៅវិញទៅមក ចំពោះអ្នកនៅលីវ
មានឱកាសនឹងជួបមនុស្សថ្មីៗចូលមក ប៉ុន្តែអ្នកហាក់ដូចជាមិនសូវចង់មានដៃគូ ពីព្រោះភាគច្រើនអ្នកដែលចូលមក មិនត្រង់ស្ដង់ដារដែលអ្នកដាក់ទុក
រឿងគ្រួសារ ចូរប្រយ័ត្ននឹងជំងឺរបស់មនុស្សចាស់ក្នុងគ្រួសារ អាចទទួលដំណឹងល្អ នឹងដំណឹងមិនល្អក្នុង
ពេលតែមួយ ដំណឹងល្អគឺកូនចៅរបស់អ្នកទទួលបានជោគជ័យ ឬសម្រេចបាននូវរឿងអ្វីមួយ ដំណឹងអាក្រក់គឺសាច់ញាតិកើតជំងឺធ្ងន់ធ្ងរ ឬបាត់បង់សាច់ញាតិ

Post a Comment